អដ្ឋកថាបឋមសោចេយ្យសូត្រ
ក្បាលទី 27 · ទំព័រ 463
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសោចេយ្យសូត្រទី ៨ ដូចតទៅ នេះ ការស្អាត ឈ្មោះថា សោចេយ្យំ ។ ការស្អាតក្នុងកាយទ្វារ ឈ្មោះថា កាយសោចេយ្យំ ។ ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យនេះឯង ។ ក្នុង សូត្រទាំងឡាយ ៤ នេះ តាមលំដាប់ ព្រះមានព្រះភាគត្រាស់បដិបទា សម្រាប់អ្នកគ្រប់គ្រងផ្ទះហើយ ។ សូម្បីព្រះអរិយបុគ្គលដែលជាសោតាបន្ន និងព្រះសកទាគាមីក៏ប្រើបាន ។