ទុតិយសោចេយ្យសូត្រទី ៩

ក្បាលទី 27 · ទំព័រ 465

ម្នាលភិក្ខុទាំងឡាយ ការស្អាតនេះ មាន ៣ យ៉ាង ។ ការស្អាត មាន ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺការស្អាតកាយ ១ ស្អាតវាចា ១ ស្អាត ចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតកាយ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួច ទ្រព្យគេ វៀរចាកកិរិយាប្រព្រឹត្តមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ការស្អាតកាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតវាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកវៀរចាកការពោល ពាក្យកុហក វៀរចាកការពោលពាក្យញុះញង់ វៀរចាកការពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ការស្អាតវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតចិត្ត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈមាននៅក្នុងខ្លួន ក៏ ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងខ្លួនអាត្មាអញ ទោះកាមច្ឆន្ទៈមិនមាននៅក្នុង ខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមិនមាននៅក្នុងខ្លួនអាត្មាអញ ។ មួយទៀត កិរិយាកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើងដោយហេតុណា ក៏ដឹង ច្បាស់នូវហេតុនោះផង ការលះបង់នូវកាមច្ឆន្ទៈដែលកើតឡើងហើយ ដោយ ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាមិនកើតតទៅទៀតនៃកាមច្ឆន្ទៈ ដែលលះបង់បានហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ។ ទោះ ព្យាបាទមាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមាននៅក្នុងខ្លួនអាត្មាអញ