អដ្ឋកថាទុតិយសោចេយ្យសូត្រ
ក្បាលទី 27 · ទំព័រ 468
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសោចេយ្យសូត្រទី ៩ ដូចតទៅ នេះ បទថា អជ្ឈត្តំ បានដល់ ដែលប្រព្រឹត្តទៅខាងក្នុងពិតប្រាកដ ។ នីវរណៈ គឺកាមច្ឆន្ទៈ ឈ្មោះថា កាមច្ឆន្ទោ ។ ក្នុងនីវរណៈ មានព្យាបាទ ជាដើម ក៏មានន័យនេះដូចគ្នា ។ ពាក្យដ៏សេសក្នុងព្រះសូត្រនេះ មានន័យ ដូចពោលហើយខាងដើមនោះឯង ។ ឯក្នុងគាថា បទថា កាយសុចឹ បាន ដល់ ការស្អាតក្នុងកាយទ្វារ ឬការស្អាតផ្លូវកាយ ។ ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យដូចគ្នា ។ បទថា និន្ញាតបបកំ សេចក្តីថា លាង គឺជម្រះបាប ទាំងអស់ ហើយតាំងនៅ ។ ដោយសូត្រនេះផង ដោយគាថាផង ព្រះមាន ព្រះភាគត្រាស់ដល់ព្រះខីណាស្រពតែម្យ៉ាង ដូច្នេះឯង ។