មោនេយ្យសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រាជ្ញនេះ មាន ៣ យ៉ាង ។ យ៉ាង គឺអ្វីខ្លះ ។ គឺភាពជាអ្នកប្រាជ្ញផ្លូវកាយ ១ ភាពជាអ្នកប្រាជ្ញផ្លូវវាចា ១ ភាពជាអ្នកប្រាជ្ញផ្លូវចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភាពជាអ្នកប្រាជ្ញផ្លូវកាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ វៀរចាកការ សម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាពជាអ្នកប្រាជ្ញផ្លូវកាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះភាពជាអ្នកប្រាជ្ញផ្លូវវាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ វៀរចាកការពោលពាក្យកុហក វៀរចាកការពោលពាក្យ ញុះញង់ វៀរចាកការពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាពជាអ្នកប្រាជ្ញផ្លូវវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះភាពជាអ្នកប្រាជ្ញផ្លូវចិត្ត តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាពជាអ្នកប្រាជ្ញផ្លូវចិត្ត ។ ម្នាលភិក្ខុ ទាំងឡាយ ភាពជាអ្នកប្រាជមាន ៣ យ៉ាងបុណ្ណេះ ។ អ្នកប្រាជ្ញទាំងឡាយ ពោលចំពោះបុគ្គល ដែលជាអ្នក ប្រាជផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត មិនមានអាសវៈ