អដ្ឋកថាមោនេយ្យសូត្រ

ក្បាលទី 27 · ទំព័រ 470

គប្បីជ្រាបវិនិច្ឆ័យក្នុងមោនេយ្យសូត្រទី ១០ ដូចតទៅនេះ ភាពជាមុនី ឈ្មោះថា មោនេយ្យ ។ ភាពជាមុនី គឺភាពជាសាធុជន បានដល់ ភាពដែលជាបណ្ឌិតក្នុងកាយទ្វារ ឈ្មោះថា កាយមោនេយ្យំ ។ ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យដូចគ្នា ។ បទថា ឥទំ វុច្ចតិ ភិក្ខវេ កាយមោនេយ្យំ សេចក្តីថា ពិតហើយ ការលះកាយទុច្ចរិត ៣ យ៉ាងនេះ ឈ្មោះថា កាយមោនេយ្យ ។ ម្យ៉ាងទៀត សូម្បីកាយសុចរិត ៣ យ៉ាង ក៏ឈ្មោះថា កាយមោនេយ្យំ ។ ញាណដែលមានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យំ ដូចគ្នា ។ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យំ ។ មគ្គដែលសហគតៈដោយបរិញ្ញា ឈ្មោះថា កាយមោនេយ្យំ ។ ការលះ ឆន្ទរាគៈផ្លូវលាយ ឈ្មោះថា កាយមោនេយ្យំ ។ ការរម្លត់កាយសង្ខារ និងការចូលចតុត្ថជ្ឈាន ក៏ឈ្មោះថា កាយមោនេយ្យំ ក្នុងវចីមោនេយ្យ ក៏មានន័យនេះដូចគ្នា ។ ឯក្នុងវចីមោនេយ្យ និងមនោមោនេយ្យនេះ មានការ ប្លែកផ្សេងគ្នាដូចតទៅនេះ ក្នុងទីនោះ គប្បីជ្រាបការចូលទុតិយជ្ឈាន គឺការ រម្លត់វចីសង្ខារថាជាវចីមោនេយ្យ ដូចការចូលចតុត្ថជ្ឈានក្នុងទីនេះ ។ កាល ជ្រាបអត្ថក្នុងមនោមោនេយ្យដោយន័យនេះហើយ ក៏គួរជ្រាបការចូលសញ្ញាវេទយិតនិរោធ គឺការរម្លត់ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យ ។ បទថា កាយមុនឹ បានដល់ បុគ្គលដឹង គឺបុគ្គលឧត្តម បានដល់ បរិសុទ្ធក្នុងកាយទ្វារ ឬបុគ្គលដឹងផ្លូវកាយ ។ ក្នុងបទទាំង ២ ដ៏សេស ក៏ មានន័យដូចគ្នា ។ បទថា សព្វប្បហាយិនំ បានដល់ ព្រះខីណាស្រព ។ ព្រោះថា ព្រះខីណាស្រព ឈ្មោះថា សព្វប្បហាយី គឺអ្នកលះបង់បាន ទាំងអស់ ដូច្នេះ ។