ភណ្ឌនសូត្រទី ២

ក្បាលទី 27 · ទំព័រ 477

ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយបង្កហេតុ បង្កជម្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នា ទៅវិញទៅមក ដោយលំពែង គឺមាត់ ម្នាលភិក្ខុទាំងឡាយ ទិសនោះ មិនជាទីសប្បាយដល់តថាគត ដើម្បីធ្វើទុក ក្នុងចិត្ត មិនបាច់និយាយដល់ការដើរទៅឡើយ តថាគតចូលចិត្តក្នុងការណ៍ នោះថា អ្នកដ៏មានអាយុទាំងឡាយនោះ បានលះបង់នូវធម៌ ៣ យ៉ាង បាន ធ្វើរឿយៗ នូវធម៌ ៣ យ៉ាង ដោយពិតប្រាកដ ។ ចុះភិក្ខុនោះលះបង់នូវធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ ។ ភិក្ខុទាំងនោះ លះបង់ធម៌ ៣ យ៉ាងនេះឯង ។ ចុះភិក្ខុទាំងនោះបានធ្វើរឿយៗ នូវធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ។ ភិក្ខុទាំងនោះ បានធ្វើរឿយៗ នូវធម៌ ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយ បង្កហេតុ បង្កជម្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នាទៅវិញទៅមកដោយលំពែង គឺមាត់ ម្នាលភិក្ខុទាំងឡាយ ទិស នេះ មិនជាទីសប្បាយដល់តថាគត ដើម្បីធ្វើទុកក្នុងចិត្តទេ មិនចាំបាច់ និយាយដល់ការដើរទៅឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មាន អាយុទាំងនោះ បានលះបង់នូវធម៌ ៣ យ៉ាងនេះឯង បានធ្វើឲ្យរឿយៗ នូវធម៌ ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយ ព្រមព្រៀង គ្នា រីករាយនឹងគ្នា មិនទាស់ទែងគ្នា ដូចទឹកដោះស្រស់លាយដោយទឹក មើលគ្នាត្រង់ដោយចក្ខុជាទីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ ទិសនុ៎ះជា ទី សប្បាយដល់តថាគតដើម្បីដើរទៅ មិនបាច់និយាយដល់ការធ្វើទុកក្នុងចិត្ត ឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មានអាយុទាំងនោះ បានលះបង់ នូវធម៌ ៣ យ៉ាង បានធ្វើឲ្យរឿយៗ នូវធម៌ ៣ យ៉ាងដោយ