គោតមចេតិយសូត្រទី ៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគោតមកចេតិយ ជិតក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃ ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងធម៌ ដើម្បីឲ្យចេះដឹង មិនមែន ដើម្បីមិនឲ្យចេះដឹងទេ ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងធម៌សមតាម ហេតុ មិនមែនមិនសមតាមហេតុទេ ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែង ធម៌ប្រកបដោយសេចក្តីអស្ចារ្យ មិនមែនមិនប្រកបដោយសេចក្តីអស្ចារ្យទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតនោះសម្តែងធម៌ ដើម្បីឲ្យចេះដឹង មិន មែនដើម្បីមិនឲ្យចេះដឹង សម្តែងធម៌សមតាមហេតុ មិនមែនមិនសមតាមហេតុ សម្តែងធម៌ប្រកបដោយសេចក្តីអស្ចារ្យ មិនមែនមិនប្រកបដោយសេចក្តី អស្ចារ្យ អ្នកទាំងឡាយ គួរធ្វើតាមឱវាទ គួរធ្វើតាមអនុសាសនី ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត អ្នកទាំងឡាយ គួរត្រេកអរ គួរពេញចិត្ត គួររីករាយ ( ចំពោះគុណព្រះរតនត្រ័យ ) ថា ព្រះដ៏មានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយដោយប្រពៃ ព្រះសង្ឃ ប្រតិបត្តិដោយប្រពៃ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអររីករាយចំពោះភាសិត របស់ព្រះដ៏ មានព្រះភាគ ។ ក៏កាលដែលព្រះដ៏មានព្រះភាគសម្តែងនូវវេយ្យាករណ៍នេះ ចប់ហើយ លោកធាតុទាំង ១ ពាន់ ក៏កក្រើករញ្ជួយ ។ ៥