អដ្ឋកថាគោតមចេតិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងគោតមចេតិយសូត្រទី ៣ ដូចតទៅ នេះ បទថា គោតមកេ ចេតិយេ បានដល់ ក្នុងទីអាស្រ័យ គឺទេវស្ថាននៃ គោតមកយក្ខ អធិប្បាយថា ក្នុងបឋមពោធិកាល ដោយច្រើន ព្រះតថាគត ប្រថាប់នៅត្រង់ទេវាល័យបុណ្ណោះ អស់កាល ២០ វស្សាយ៉ាងនេះ គឺជួនកាល ត្រង់ចាបាលចេតិយ ជួនកាល ត្រង់សារន្ទទចេតិយ ជួនកាល ត្រង់ពហុបុត្តកចេតិយ ជួនកាល ត្រង់សត្តម្ពចេតិយ ។ តែក្នុងពេលនេះ ទ្រង់ អាស្រ័យក្រុងវេសាលីប្រថាប់នៅហើយ ក្នុងទេវស្ថានរបស់គោតមកយក្ខ ។ ដោយហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា គោតមកេ ចេតិយេ ដូច្នេះ ។ បទថា ឯតទវោច នេះ សេចក្តីថា ព្រះមានព្រះភាគបានត្រាស់ពាក្យ នេះ គឺព្រះសូត្រមានពាក្យជាដើមថា អភិញ្ញាយាហំ ដូច្នេះ ។ ក្នុងការកើតឡើង នៃអត្ថរបស់សូត្រនេះ គប្បីជ្រាបថា ព្រះមានព្រះភាគត្រាស់ហើយ ។ សួរថា ក្នុងអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ក្នុងអត្ថុប្បត្តិហេតុនៃមូលបរិយាយសូត្រ ។ បានឮថា ព្រាហ្មណបព្វជិតជាច្រើនស្រវឹងក្នុងការចេះដឹង ព្រោះអាស្រ័យពុទ្ធវចនៈដែលធ្លាប់រៀនហើយ មិនព្រមទៅសាលាស្តាប់ធម៌ ដោយ គិតថា ព្រះសម្មាសម្ពុទ្ធ កាលត្រាស់ ក៏ត្រាស់ពាក្យដែលពួកយើងចេះ ហើយបុណ្ណោះ មិនត្រាស់ពាក្យដែលពួកយើងមិនទាន់ចេះ ដូច្នេះ ។ ភិក្ខុ ទាំងឡាយក្រាបទូលសេចក្តីនោះដល់ព្រះតថាគតហើយ ព្រះសាស្តាត្រាស់ឲ្យ ហៅភិក្ខុទាំងនោះមក ទ្រង់កាន់យកមុខប្តេជ្ញា គឺការទទួលផ្ទាល់មាត់របស់ ភិក្ខុទាំងនោះ ហើយទ្រង់សម្តែងមូលបរិយាយសូត្រ ភិក្ខុទាំងនោះ មិនបាន