ភរណ្ឌុសូត្រសូត្រទី ៤

ក្បាលទី 27 · ទំព័រ 484

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់ស្តេចទៅកាន់ចារិកក្នុង កោសលជនបទ ក៏ស្តេចទៅដល់ក្រុងកបិលពស្តុ ។ មហានាមសក្យរាជបាន ជ្រាបថា ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងកបិលពស្តុហើយ ។ លំដាប់នោះ មហានាមសក្យរាជ ស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចប្រថាប់ក្នុងទីសមគួរ ។ លុះមហានាមសក្យរាជ ប្រថាប់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ដូច្នេះថា បពិត្រមហានាម សូមទ្រង់ស្តេចទៅពិនិត្យមើលលំនៅក្នុង ក្រុងកបិលពស្តុ ដែលជាទីគួរតថាគតនៅអស់មួយយប់ក្នុងថ្ងៃនេះ ។ មហាន ាមសក្យរាជ ទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្តេចយាងក្រឡឹងមើលក្រុងកបិលពស្តុទាំងមូល ក៏មិនបានឃើញលំនៅក្នុង ក្រុងកបិលពស្តុ ដែលជាទីគួរព្រះដ៏មានព្រះភាគគង់នៅ អស់មួយយប់ បាន ។ វេលានោះ មហានាមសក្យរាជ ទ្រង់ស្តេចត្រឡប់ចូលមកគាល់ ព្រះដ៏មានព្រះភាគវិញ លុះចូលមកដល់ហើយ បានក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន លំនៅក្នុងក្រុងកបិលពស្តុ ដែល ជាទីគួរព្រះអង្គគង់នៅអស់មួយយប់ ក្នុងថ្ងៃនេះមិនមានទេ បពិត្រព្រះអង្គដ៏ ចម្រើន តាបសឈ្មោះភរណ្ឌុកាលាមៈនេះ ជាសព្រហ្មចារីបុគ្គលជាន់ចាស់ របស់ព្រះអង្គ សូមព្រះអង្គគង់នៅក្នុងអាស្រមរបស់តាបសនោះ អស់មួយ យប់ក្នុងថ្ងៃនេះចុះ ។ ព្រះសម្ពុទ្ធត្រាស់ថា បពិត្រមហានាម សូមទ្រង់ស្តេច ទៅឲ្យក្រាលកម្រាលចុះ ។ មហានាមសក្យរាជ បានទទួលព្រះតម្រាស់ព្រះ ដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្តេចចូលទៅឯអាស្រមរបស់ ភរណ្ឌុកាលាមតាបស លុះស្តេចចូលទៅដល់ហើយក៏ ឲ្យក្រាលកម្រាល លើគ្រែតូចដ៏សមគួរ ហើយឲ្យតម្កល់ទឹកទុក