ហត្ថកសូត្រទី ៥

ក្បាលទី 27 · ទំព័រ 489

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រាកាលរាត្រីកន្លងបឋមយាម ទេវបុត្រឈ្មោះហត្ថកៈ មានសម្បុរល្អ ធ្វើវត្តជេតពនទាំងមូលឲ្យភ្លឺច្បាស់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏គិតថា អញនឹង ឈរក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ ដូច្នេះហើយត្រ ឡប់អង្គុយ ស្រពាប អង្គុយរាបវិញ មិនអាចនឹងឈរនៅបានឡើយ ។ ទឹកដោះថ្លា ឬ ប្រេងដែលគេចាក់ស្រោចទៅក្នុងដីខ្សាច់ រមែងជ្រួតជ្រាបលិចចុះបាត់ទៅ មិន ដក់នៅ យ៉ាងណាមិញ ហត្ថកទេវបុត្រគិតថា អញនឹងឈរក្នុងទីចំពោះ ព្រះភក្ត្រព្រះដ៏មានព្រះភាគ ដូច្នេះហើយ ត្រឡប់អង្គុយស្រពាប អង្គុយរាប វិញ មិនអាចឈរនៅបាន ក៏យ៉ាងនោះឯង ។ វេលានោះ ព្រះដ៏មានព្រះភាគ ត្រាស់បង្គាប់ហត្ថកទេវបុត្រដូច្នេះថា ម្នាលហត្ថកៈ អ្នកចូរនិម្មិតនូវអត្តភាពឲ្យ ធំសម្បើម ។ ហត្ថកទេវបុត្រ បានទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះហើយ និម្មិតអត្តភាពឲ្យធំសម្បើម ថ្វាយបង្គំ ព្រះមានព្រះភាគ រួចឈរក្នុងទីដ៏សមគួរ ។ លុះហត្ថកទេវបុត្រ ឈរក្នុងទី សមគួរហើយ ព្រះដ៏មានព្រះភាគត្រាស់សួរដូច្នេះថា ម្នាលហត្ថកៈ ធម៌ណា ដែលអ្នកកាលកើតជាមនុស្សក្នុងភពមុន បានប្រព្រឹត្តហើយ តើធម៌ទាំងនោះ អ្នកបានប្រព្រឹត្តក្នុងកាលឥឡូវនេះដែរឬទេ ។ ហត្ថកទេវបុត្រក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ណា ដែលខ្ញុំព្រះអង្គកាលកើតជាមនុស្ស ក្នុង