អដ្ឋកថាកដុវិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកដុវិយសូត្រទី ៦ ដូចតទៅនេះ បទថា គោយោគមិលក្ខស្មឹ សេចក្តីថា ក្នុងសម្នាក់នៃមនុស្សព្រៃ ដែល ប្រាកដខ្លួនក្នុងផ្សារ លក់ដូរគោ ។ បទថា រិត្តស្សាទំ សេចក្តីថា ដាច់នូវការ ត្រេកអរ ព្រោះមិនមានសេចក្តីសុខដែលកើតអំពីឈាន ។ បទថា ពាហិរស្សាទំ សេចក្តីថា មានការត្រេកអរក្នុងសេចក្តីសុខខាងក្រៅ ដោយអំណាច សេចក្តីសុខ ដែលកើតអំពីកាមគុណ ។ បទថា កដុវិយំ បានដល់ របស់ ដែលគេបោះចោលហើយ ។ បទថា អាមគន្ធេ សេចក្តីថា មានក្លិនឆ្អាបឆ្អេះ ពោល គឺសេចក្តីក្រោធ ។ បទថា អវស្សុតំ សេចក្តីថា សើមហើយ ។ រុយ ពោល គឺកិលេស ឈ្មោះថា មក្ខិកា ។ បទថា នានុបតិស្សន្តិ សេចក្តីថា នឹងមិនហើរតាមទៅ ។ បទថា នាន្វាស្សវិស្សន្តិ សេចក្តីថា នឹងមិនតាមទៅ ចោមរោម ។ បទថា សំវេគមាបទិ បានដល់ ជាព្រះសោតាបន្ន ។ បទថា កដុវិយកតោ សេចក្តីថា ធ្វើឲ្យជារបស់ខូច ។ បទថា អារកា ហោតិ សេចក្តីថា មានក្នុងទីឆ្ងាយ ។ បទថា វិឃាតស្សេវ ភាគវា សេចក្តីថា មានចំណែកនៃទុក្ខនោះឯង ។ បទថា ចរេ ប្រែថា រមែងត្រាច់ទៅ ។ បទថា ទុម្មេធោ បានដល់ ជាអ្នកមានបញ្ញាថោកថយ ។ ក្នុងព្រះសូត្រនេះ ត្រាស់ វដ្តៈតែម្យ៉ាងបុណ្ណោះ ។ តែក្នុងគាថាទាំងឡាយ ត្រាស់វដ្តៈផង និងវិវដ្តៈ ផង ។