ទុតិយអនុរុទ្ធសូត្រទី ៨
គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅរកព្រះសារីបុត្រដ៏ មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារីបុត្រ ដ៏មានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររពឫកហើយ គង់ក្នុងទី សមគួរ ។ លុះព្រះអនុរុទ្ធដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ពោលទៅនឹង ព្រះសារីបុត្រដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្រ ខ្ញុំតែងឃើញ សត្វលោកជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់ មនុស្សធម្មតា មួយទៀត សេចក្តីព្យាយាមដែលខ្ញុំប្រារព្ធហើយ មិនបាន រួញរាឡើយ សតិដែលខ្ញុំបានតាំងស៊ប់ហើយ ក៏មិនបានវង្វេងភ្លេច កាយ របស់ខ្ញុំដែលស្ងប់រម្ងាប់ហើយក៏ មិនបានក្រវល់ក្រវាយ ចិត្តដែលខ្ញុំតម្កល់ ខ្ជាប់ហើយក៏ ជាចិត្តមានអារម្មណ៍មូលតែមួយ កាលបើដូច្នេះ ចិត្តរបស់ខ្ញុំ ក៏មិនរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោអនុរុទ្ធ ត្រង់ពាក្យដែលអ្នកនិយាយយ៉ាងនេះថា ខ្ញុំតែងឃើញ សត្វលោកជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់ មនុស្សធម្មតាដូច្នេះ នេះជាមានះរបស់អ្នក ម្នាលអាវុសោអនុរុទ្ធ មួយទៀតត្រ ង់ពាក្យដែលអ្នកនិយាយយ៉ាងនេះថា សេចក្តីព្យាយាមដែលខ្ញុំប្រារព្ធហើយ មិនរួញរាឡើយ សតិដែលខ្ញុំបានតាំងស៊ប់ហើយ ក៏មិនបានវង្វេងភ្លេច កាយ របស់ខ្ញុំដែលស្ងប់រម្ងាប់ហើយក៏ មិនបានក្រវល់ក្រវាយ ចិត្តដែលខ្ញុំតម្កល់ ខ្ជាប់ហើយ ក៏ជាចិត្តមានអារម្មណ៍មូលតែមួយដូច្នេះ នេះជាឧទ្ធច្ចៈរបស់អ្នកទេ ម្នាលអាវុសោអនុរុទ្ធ មួយទៀតត្រ ង់ពាក្យដែលអ្នកនិយាយយ៉ាងនេះថា កាលបើដូច្នេះ ចិត្តរបស់ខ្ញុំក៏មិនរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ មាំ នេះជាកុក្កុច្ចៈ