អដ្ឋកថាទុតិយអនុរុទ្ធសូត្រ

ក្បាលទី 27 · ទំព័រ 504

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអនុរុទ្ធសូត្រទី ៨ ដូចតទៅនេះ បទថា ឥទន្តេ មានស្មឹ សេចក្តីថា នេះជាមានះ ដែលចម្រើនហើយដោយ ចំណែក ៩ របស់លោក ។ បទថា ឥទន្តេ ឧទ្ធច្ចស្មឹ សេចក្តីថា នេះជាការរាយ មាយរបស់លោក គឺការដែលចិត្តរបស់លោករាយមាយ ។ បទថា ឥទន្តេ កុក្កុច្ចស្មឹ សេចក្តីថា នេះជាការក្តៅក្រហាយស្តាយក្រោយរបស់លោក ។