អដ្ឋកថាបដិច្ឆន្ថសូត្រ

ក្បាលទី 27 · ទំព័រ 506

គប្បីជ្រាបវិនិច្ឆ័យក្នុងបដិច្ឆន្នសូត្រទី ៩ ដូចតទៅនេះ បទថា វហន្តិ ប្រែថា រមែងនាំទៅ ។ បទថា បដិច្ឆន្នោ វហតិ សេចក្តីថា បិទបាំងហើយ ទើបចេញទៅ ។ ក្នុងបទថា វិវដោ វិរោចតិ គប្បីជ្រាបការ ដែលត្រូវបើកផ្ងារដោយចំណែក ៤ យ៉ាង គឺបើកផ្ងារដោយចំណែកមួយ ១ បើកផ្ងារដោយចំណែកពីរ ១ បើកផ្ងារដោយចំណែកផ្ទាល់ខ្លួន ១ បើកផ្ងារ ដោយទួទៅ ១ ។ ក្នុងបណ្តាវត្ថុដែលត្រូវបើកផ្ងារ ៤ យ៉ាងនោះ សិក្ខាបទ ដែលមិនទួទៅដល់ភិក្ខុ និងភិក្ខុនី ឈ្មោះថា បើកផ្ងារដោយចំណែកមួយ ។ សិក្ខាបទដែលទួទៅដល់ឧភតោវិភង្គ ឈ្មោះថា បើកផ្ងារដោយចំណែកពីរ គុណធម៌ដែលបានត្រាស់ដឹងហើយ ឈ្មោះថា បើកផ្ងារចំពោះខ្លួន ។ ព្រះពុទ្ធ វចនៈ គឺព្រះត្រៃបិដក ឈ្មោះថា វត្ថុដែលបើកផ្ងារដោយទួទៅ ។