លេខសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ មានប្រាកដក្នុង លោក ។ បុគ្គល ៣ ពួក ដូចម្តេចខ្លះ ។ គឺបុគ្គលប្រៀបដូចគំនូសថ្ម ១ បុគ្គល ប្រៀបដូចគំនូសផែនដី ១ បុគ្គលប្រៀបដូចគំនូសទឹក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រៀបដូចគំនូសថ្ម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ ឯសេចក្តីក្រោធរបស់គេនោះ រមែង ដេកត្រាំនៅអស់កាលយូរអង្វែង ។ ម្នាលភិក្ខុទាំងឡាយ គំនូសថ្ម រមែងមិន ឆាប់រលុបដោយខ្យល់ ឬដោយទឹកទេ ជាគំនូសតាំងនៅអស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធ រឿយៗ ឯសេចក្តីក្រោធរបស់គេនោះ រមែងដេកត្រាំនៅអស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រៀបដូចគំនូសថ្ម ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រៀបដូចគំនូសផែនដី តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ តែសេចក្តី ក្រោធរបស់គេនោះ មិនបានដេកត្រាំនៅអស់កាលយូរអង្វែង ។ ម្នាលភិក្ខុ ទាំងឡាយ គំនូសផែនដី រមែងឆាប់លុបដោយខ្យល់ ឬដោយទឹក ជាគំនូស មិនតាំងនៅអស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ តែសេចក្តីក្រោធរបស់គេនោះ មិន បានដេកត្រាំនៅអស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រៀបដូចស្នាមគំនូសផែនដី ។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលប្រៀបដូចគំនូសទឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលគេនិយាយពាក្យរឹងរូសក្តី និយាយពាក្យអាក្រក់ក្តី និយាយពាក្យមិនជាទីគាប់ចិត្តក្តី តែងឆាប់និយាយតបតទៅវិញ ឆ្លើយឆ្លង ស្រួ