អដ្ឋកថាលេខសូត្រ
ក្បាលទី 27 · ទំព័រ 509
គប្បីជ្រាបវិនិច្ឆ័យក្នុងលេខសូត្រទី ១០ ដូចតទៅនេះ បទថា អភិណ្ញំ សេចក្តីថា ជានិច្ច គឺជានិច្ចនិរន្តរ ។ បទថា អគាឡេន សេចក្តីថា ដោយពាក្យធ្ងន់ គឺពាក្យគ្រោតគ្រាត ។ បទថា ផរុសេន សេចក្តីថា ដោយ ពាក្យគ្រោតគ្រាត អធិប្បាយថា ត្រូវប្រកែកយ៉ាងធ្ងន់ យ៉ាងគ្រោតគ្រាត ដូច្នេះ ។ បទថា អមនាបេន សេចក្តីថា ដោយពាក្យដែលមិនគាប់ចិត្ត គឺមិនត្រេកអរនៃចិត្ត ។ បទថា សន្ធិយតិយេវ សេចក្តីថា នៅធ្វើឲ្យជាប់ តគ្នា ។ បទថា សំសន្ទតិយេវ សេចក្តីថា នៅដូចក្នុងកាលមុននោះឯង ។ បទថា សម្មោទតិយេវ សេចក្តីថា ដល់នូវភាពតែមួយ ជាមួយគ្នានោះ ឯង ។ ពាក្យដ៏សេស ក្នុងបទទាំងពួង ងាយយល់ហើយ ដូច្នេះ ។