យោធសូត្រទី ១

ក្បាលទី 27 · ទំព័រ 510

ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ( អ្នករស់នៅដោយឋានៈ ជាទាហាន ) ប្រកបដោយអង្គ ៣ ទើបគួរជាយោធាជីវៈរបស់ព្រះរាជា អ្នកបម្រើ របស់ព្រះរាជា ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយ អង្គ ៣ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈក្នុងលោកនេះ ជា អ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់មិនខុស ១ ជាអ្នកទម្លាយគំនរធំៗ បាន ១ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈប្រកបដោយអង្គ ៣ នេះឯងទើបគួរជារបស់ ព្រះរាជា ជាអ្នកបម្រើនៃព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា ។ ម្នាលភិក្ខុទាំងឡាយ ចំណែកភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ទើបជាអ្នកគួរ ទទួលនូវទានដែលគេនាំមកបូជា ។ បេ ។ ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ក៏យ៉ាងនោះដែរ ។ ប្រកបដោយធម៌ ៣ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នក បាញ់មិនខុស ១ ជាអ្នកទម្លាយគំនរធំៗ បាន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះ ភិក្ខុជាអ្នកបាញ់បានឆ្ងាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាជិតក្តី ឆ្ងាយក្តី ភិក្ខុក្នុងសាសនានេះ ពិចារណា ឃើញនូវរូបទាំងអស់នុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ វេទនាណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណា ជិតក្តី ឆ្ងាយក្តី ភិក្ខុពិចារណាឃើញនូវវេទនាទាំងអស់នុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមសេចក្តី ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិ