បរិសាសូត្រសូត្រទី ២
ក្បាលទី 27 · ទំព័រ 514
ធ្នាប់ខ្លះ រទេះដែលដាក់ខ្សាច់បានទម្លុះតាមបណ្តោយខ្លះ ។ បទថា យង្កិញ្ចិ រូបំ ជាដើម បានឲ្យពិស្តារហើយ ក្នុងគម្ពីរឈ្មោះវិសុទ្ធិមគ្គនោះឯង ។ បទថា នេតំ មម ជាដើម ព្រះមានព្រះភាគត្រាស់ដោយអំណាចនៃការហាមតណ្ហា មានះ និងទិដ្ឋិ ។ បទថា សម្មប្បញ្ញាយ បស្សតិ សេចក្តីថា ពិចារណា ឃើញដោយមគ្គប្បញ្ញា មួយអន្លើដោយវិបស្សនាដោយប្រពៃ គឺដោយហេតុ ដោយការណ៍ ។ បទថា បទាលេតិ សេចក្តីថា រមែងទម្លាយដោយ អរហត្តមគ្គ ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មាន ៣ ពួក ។ បរិសទ្យ ៣ ពួក គឺអ្វីខ្លះ ។ គឺបរិសទ្យដែលសិក្សាផ្តេសផ្តាស ១ បរិសទ្យដែលសាកសួរ រួច ទើបសិក្សា ១ បរិសទ្យដែលសិក្សាតាមកំណត់ ១ ។ ម្នាលភិក្ខុ ទាំងឡាយ បរិសទ្យមាន ៣ ពួកនេះឯង ។