អដ្ឋកថាបរិសាសូត្រ

ក្បាលទី 27 · ទំព័រ 515

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិសាសូត្រទី ២ ដូចតទៅនេះ បទថា ឧក្កាចិតវិនីតា បានដល់ បរិស័ទដែលដឹកនាំដោយមិនបានសាកសួរ គឺ បរិស័ទដែលទូន្មានបានលំបាក ។ បទថា បដិបុច្ឆាវិនីតា បានដល់ បរិស័ទ ដែលណែនាំដោយសាកសួរ គឺបរិស័ទដែលទូន្មានបានងាយ ។ បទថា យាវតជ្ឈាវិនីតា បានដល់ បរិស័ទដែលណែនាំដោយគោលដែលគួរណែនាំ ល្មមប្រមាណ អធិប្បាយថា បានដល់ បរិស័ទដែលត្រូវទូន្មានដោយដឹង ប្រមាណ ។ អត្ថនៃព្រះបាលីថា យាវតជ្ឈា ស្មើគ្នានឹង យាវ អជ្ឈាសយា ប្រែថា គ្រប់គ្រាន់ដល់អធ្យាស្រ័យ អធិប្បាយថា បរិស័ទដែលបានទទួលការ ទូន្មានដោយដឹងអធ្យាស្រ័យ ។ ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៣ គួរសេពគប់ ។ ប្រកបដោយអង្គ ៣ គឺអ្វីខ្លះ ។ គឺមិត្តឲ្យវត្ថុដែលគេឲ្យបានដោយក្រ ១ ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ ១ អត់ធន់នូវហេតុដែលគេអត់ធន់បាន ដោយក្រ ១ ។ ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៣ នេះឯង គួរសេពគប់ ។