ឧប្បាទសូត្រទី ៤

ក្បាលទី 27 · ទំព័រ 517

ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតទាំងឡាយកើតឡើង ក្តី ព្រះតថាគតទាំងឡាយ មិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថាសង្ខារទាំងឡាយទាំងពួងមិនទៀង ។ ព្រះតថាគតត្រាស់ដឹង យល់ច្បាស់នូវធាតុជាដើមនោះ លុះត្រាស់ដឹងយល់ ច្បាស់ហើយ ក៏ប្រាប់ សម្តែង បញ្ញត្ត តាំងផ្តើម បើកបង្ហើប ចែករលែក ធ្វើឲ្យរាក់ថា សង្ខារទាំងពួងមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ទាំងឡាយកើតឡើងក្តី ព្រះតថាគតទាំងឡាយមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថាសង្ខារទាំងពួងជា ទុក្ខ ។ ព្រះតថាគតរមែងត្រាស់ដឹង យល់ច្បាស់នូវធាតុជាដើមនោះ លុះ ត្រាស់ដឹង យល់ច្បាស់ហើយ ក៏ប្រាប់សម្តែង បញ្ញត្ត តាំងផ្តើម បើកបង្ញើប ចែករលែក ធ្វើឲ្យរាក់ថា សង្ខារទាំងពួងជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតទាំងឡាយកើតឡើងក្តី ព្រះតថាគតទាំងឡាយមិនទាន់កើតឡើង ក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា គឺថា ធម៌ទាំងឡាយទាំងពួងជាអនត្តា ។ ព្រះតថាគតត្រាស់ដឹង យល់ច្បាស់នូវធាតុ ជាដើមនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ក៏ប្រាប់ សម្តែង បញ្ញត្ត តាំងផ្តើម បើកបង្ហើប ចែករលែក ធ្វើឲ្យរាក់ថា ធម៌ទាំងឡាយ ទាំងពួង ជាអនត្តា ។