អដ្ឋកថាឧប្បាទសូត្រ
ក្បាលទី 27 · ទំព័រ 518
គប្បីជ្រាបវិនិច្ឆ័យក្នុងឧប្បាទសូត្រទី ៤ ដូចតទៅនេះ បទថា ធម្មដ្ឋិតតា បានដល់ ភាវៈដែលទ្រទ្រង់បានឯង តាមសភាវៈ ។ បទថា ធម្មនិយាមតា បានដល់ ពិតប្រាកដដោយសភាវៈ ។ បទថា សព្វេ សង្ខារា បានដល់ សង្ខារដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា អនិច្ចា សេចក្តីថា ឈ្មោះថា អនិច្ចា ដោយអត្ថថា មានហើយ ត្រឡប់ជាមិនមាន ។ បទថា ទុក្ខា សេចក្តីថា ឈ្មោះថា ទុក្ខ ព្រោះអត្ថថា គ្របសង្កត់ជានិច្ច ។ បទថា អនត្តា សេចក្តីថា ឈ្មោះថា អនត្តា ព្រោះអត្ថថា មិនប្រព្រឹត្តទៅតាម អំណាច ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់លក្ខណៈទាំង ៣ លាយគ្នា ដូចពណ៌នាមក ដូច្នេះ ។