កេសកមលសូត្រទី ៥

ក្បាលទី 27 · ទំព័រ 519

ម្នាលភិក្ខុទាំងឡាយ សំពត់ទាំងឡាយណាមួយ ដែលគេ ត្បាញដោយតម្បាញ សំពត់កម្ពលដែលគេត្បាញដោយសក់មនុស្ស ប្រាកដជា អាក្រក់បំផុតជាងសំពត់ទាំងនោះ ម្នាលភិក្ខុទាំងឡាយ សំពត់កម្ពលដែល គេត្បាញដោយសក់មនុស្ស ត្រជាក់ក្នុងពេលត្រជាក់ ក្តៅក្នុងពេលក្តៅ មាន សម្បុរអាក្រក់ មានក្លិនអាក្រក់ មានសម្ផស្សអាក្រក់ យ៉ាងណាមិញ ម្នាល ភិក្ខុទាំងឡាយ វាទៈនៃសមណៈច្រើននាក់ណាមួយ វាទៈនៃគ្រូឈ្មោះមក្ខលិ ប្រាកដជាអាក្រក់ជាងវាទៈនៃសមណៈទាំងនោះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ ទាំងឡាយ មក្ខលិ ជាមោឃបុរស មានសេចក្តីប្រកាន់យ៉ាងនេះ មានការយល់ឃើញ យ៉ាងនេះថា កម្មមិនមាន អំពើដែលត្រូវធ្វើមិនមាន សេចក្តី ព្យាយាមមិនមាន ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ណា ក្នុងអតីតកាល ព្រះអរហន្តសម្មាសម្ពុទ្ធដ៏មានព្រះភាគទាំងនោះ ជាកម្ម វាទផង ជាកិរិយវាទផង ជាវីរិយវាទផង ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស ហាមឃាត់នូវព្រះអរហន្តសម្មាសម្ពុទ្ធនោះថា កម្មមិនមាន អំពើដែលត្រូវធ្វើមិនមាន សេចក្តីព្យាយាមមិនមាន ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធដ៏មានព្រះភាគទាំងនោះ ជាកម្មវាទផង ជាកិរិយវាទផង ជាវីរិយវាទ ផង ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិជាមោឃបុរស ឈ្មោះថា ហាមឃាត់នូវ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងនោះថា កម្មមិនមាន អំពើដែលត្រូវធ្វើមិនមាន សេចក្តីព្យាយាមមិនមាន ។ ម្នាលភិក្ខុទាំងឡាយ សូម្បីតថាគត ដែលជា អរហន្តសម្មាសម្ពុទ្ធក្នុងកាលឥឡូវនេះ ជាកម្មវាទ ជាកិរិយវាទ ជាវីរិយវាទ ដែរ ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស ហាមឃាត់នូវតថាគត ដែរថា កម្មមិនមាន អំព