បឋមអស្សសូត្រទី ៨

ក្បាលទី 27 · ទំព័រ 523

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវគោត្រនៃសេះ ៣ យ៉ាង នូវគោត្រនៃបុរស ៣ យ៉ាង ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ចូរធ្វើ ទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះ តម្រាស់នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃសេះ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកម្ពស់ និង មាឌ ១ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយ កម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះខ្លះ ក្នុងលោកនេះ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ ដោយកម្ពស់ និងមាឌផង ១ ។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃសេះមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃបុរស ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរស ក្នុងលោកនេះ ជាអ្នកបរិបូណ៌ ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកម្ពស់ និង មាឌ ១ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរសខ្លះ ក្នុងលោកនេះ ជាអ្នក បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយ កម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ គោត្រនៃបុរសខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយ កម្ពស់ និងមាឌផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះគោត្រនៃបុរស ជាអ្នក បរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកម្ពស់ និងមាឌ តើដូចម្តេច ។