អដ្ឋកថាបឋមអស្សសូត្រ
ក្បាលទី 27 · ទំព័រ 526
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអស្សសូត្រទី ៨ ដូចតទៅនេះ បទថា អស្សខលុង្កោ បានដល់ ពូជសេះខ្ចក ។ បទថា ឥទមស្ស ជវស្មឹ វទាមិ សេចក្តីថា តថាគតពោលថា នេះជាសន្ទុះ គឺញាណរបស់ភិក្ខុនោះ ។ បទថា ឥទមស្ស វណ្ណស្មឹ វទាមិ សេចក្តីថា តថាគតពោលថា នេះ ជាពណ៌ គឺគុណរបស់ភិក្ខុនោះ ។ បទថា ឥទមស្ស អារោហបរិណាហស្មឹ សេចក្តីថា តថាគតពោលថា នេះជាកម្ពស់ ការស្រស់ស្អាតរបស់ភិក្ខុនោះ ដូច្នេះឯង ។