ទុតិយអស្សសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេះរាបសា ៣ ពួកផង នូវបុរសរាបសា ៣ ពួកផង ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះតម្រាស់នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះសេះរាបសា ៣ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយ ល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយ ល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកម្ពស់ និងមាឌផង ១ ។ ម្នាលភិក្ខុទាំងឡាយ សេះរាបសា មាន ៣ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសរាបសា ៣ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុរស រាបសាខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយ សម្បុរ មិនបរិបូណ៌ដោយកម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ បុរស រាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែទាស់មិនបរិបូណ៌ដោយកម្ពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ បុរស រាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរ ផង បរិបូណ៌ដោយកម្ពស់ និងមាឌផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះ បុរសរាបសា ជាអ្នកបរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិន បរិបូណ៌ដោយកម្ពស់ និងមាឌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាឱបបាតិកកំណើត ( កើតក្នុងសុទ្ធវាស ) បរិនិ