អដ្ឋកថាទុតិយអស្សសូត្រ

ក្បាលទី 27 · ទំព័រ 530

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអស្សសូត្រទី ៩ ដូចតទៅនេះ បទថា អស្សសទស្សេ សេចក្តីថា ក្នុងសេះល្អ ក្នុងចំនួនសេះទាំងឡាយ បទថា បុរិសសទស្សេ សេចក្តីថា ក្នុងបុគ្គលដែលដូចគ្នានឹងសេះល្អ ក្នុង បុរសទាំងឡាយ អធិប្បាយថា បានដល់ សុភាពបុរស ក្នុងព្រះសូត្រនេះ ត្រាស់មគ្គផល ៣ យ៉ាង ។ ក្នុងបណ្តាបុគ្គល ៣ ប្រភេទនោះ បុគ្គលល្អ នេះ គប្បីជ្រាបថា ដល់ព្រមដោយសន្ទុះ គឺញាណដោយមគ្គ ៣ ។