អដ្ឋកថាតតិយអស្សសូត្រ
ក្បាលទី 27 · ទំព័រ 532
គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយអស្សសូត្រទី ១០ ដូចតទៅ នេះ បទថា ភទ្ទេ បានដល់ សេះអាជានេយ្យដ៏ចម្រើន ។ សេះដែលដឹង ហេតុគួរ និងមិនគួរ ឈ្មោះថា សេះអាជានេយ្យ សូម្បីក្នុងបុរសអាជានេយ្យ ក៏មានន័យនេះដូចគ្នា ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់អរហត្តផល ។ បណ្តាបុគ្គល ៣ ប្រភេទ បុរសអាជានេយ្យ គប្បីជ្រាបថា ជាអ្នកសម្បូរ ដោយសន្ទុះ គឺញាណ ព្រោះអរហត្តមគ្គ ។