ទុតិយមោរនិវាបសូត្រទី ១២
ក្បាលទី 27 · ទំព័រ 534
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ឈ្មោះថាជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេមចាក យោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជា អ្នកប្រសើរបំផុត ជាងទេវតានិង មនុស្សទាំងឡាយ ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺប្រកបដោយឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតានិ ងមនុស្សទាំងឡាយ ។