អដ្ឋកថាតតិយមោរនិវាបសូត្រ

ក្បាលទី 27 · ទំព័រ 536

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយមោរនិវាបសូត្រទី ១៣ ដូច្នេះ បទថា សម្មាទិដ្ឋិយា បានដល់ ដោយសម្មាទិដ្ឋិដែលកើតអំពីវិបស្សនា ដើម្បីជាប្រយោជន៍ដល់ផលសមាបត្តិ ។ បទថា សម្មាញាណេន បានដល់ ដោយផលញ្ញាណ ។ បទថា សម្មាវិមុត្តិយា បានដល់ ធម៌ គឺផលសមាបត្តិដ៏សេស ។ ក្នុងសូត្រទាំង ៣ នេះ ព្រះមានព្រះភាគត្រាស់សំដៅ ដល់ព្រះខីណាស្រពតែម្យ៉ាង ដូច្នេះឯង ។