អដ្ឋកថា មង្គលវគ្គ អកុសលសូត្រទី ១

ក្បាលទី 27 · ទំព័រ 537

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺប្រកបដោយកាយកម្មជាអកុសល ១ វចីកម្មជាអកុសល ១ មនោកម្មជាអកុសល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺ ប្រកបដោយកាយកម្មជាកុសល ១ វចីកម្មជាកុសល ១ មនោកម្មជាកុសល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែង ទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។