អដ្ឋកថា វិសមសូត្រទី ៣
ក្បាលទី 27 · ទំព័រ 539
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង ។ បេ ។ គឺកាយកម្មមិនរាបសា ១ វចីកម្មមិនរាបសា ១ មនោកម្មមិនរាបសា ១ ។ បេ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងវិសមសូត្រទី ៣ ដូចតទៅនេះ បទថា វិសមេន បានដល់ ដោយកម្មដែលមានការភ្លាំងភ្លាត់ ។ បទថា សមេន បានដល់ ដោយកម្មដែលប្រាសចាកសេចក្តីភ្លាំងភ្លាត់ ។