អដ្ឋកថា ចតុត្ថខតសូត្រទី ៨

ក្បាលទី 27 · ទំព័រ 543

ក្នុងតតិយខតសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង ។ បេ ។ គឺកាយកម្មមិនស្អាត ១ វចីកម្មមិនស្អាត ១ មនោកម្មមិនស្អាត ១ ។ បេ ។ គឺ កាយកម្មស្អាត ១ វចីកម្មស្អាត ១ មនោកម្មស្អាត ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឆ្លៀវឆ្លាស ជាសប្បុរស ប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងរក្សាខ្លួនដែលមិនបានគាស់រម្លើង មិនផ្តាច់ផ្តិល ( នូវគុណ ) ជាអ្នក មិនមានទោសផង មិនមានដំនៀលរបស់អ្នកប្រាជផង រមែងបាននូវបុណ្យ ជាច្រើនផង ។ ៥ ក្នុងចតុត្ថខតសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ការថ្វាយបង្គំនេះមាន ៣ យ៉ាង ។ ការថ្វាយ បង្គំ ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺថ្វាយបង្គំដោយកាយ ១ ដោយវាចា ១ ដោយចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ការថ្វាយបង្គំមាន ៣ យ៉ាងនេះឯង ។