សូត្រមិនសេ្រង្គាះចូលក្ថុងបណ្ណាសក

ក្បាលទី 27 · ទំព័រ 549

សូត្រមិនសង្គ្រោះចូលក្នុងបណ្ណាសក ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៣ យ៉ាង ។ បដិបទា ៣ យ៉ាង គឺអ្វីខ្លះ ។ គឺអាគាឡប្បដិបទា ( ប្រតិបត្តិគ្រោតគ្រាត ) ១ និជ្ឈាមប្បដិបទា ( ប្រតិបត្តិដុតកម្តៅខ្លួនហួសហេតុ ) ១ មជ្ឈិមប្បដិបទា ( ប្រតិបត្តិយ៉ាងកណ្តាល ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាគាឡប្បដិបទា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្តីប្រកាន់យ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ទោសក្នុងកាម ទាំងឡាយមិនមាន ដូច្នេះ បុគ្គលនោះ រមែងដល់នូវសភាពជាអ្នកធ្លាក់ចុះក្នុង កាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាគាឡប្បដិបទា ។ ម្នាលភិក្ខុទាំងឡាយ ចុះនិជ្ឈាមប្បដិបទា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គ្មានសំពត់ ( អាក្រាត ) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជម្រះឧច្ចារៈដោយម្រាមដៃ បើគេអញ្ជើញថា ចូរមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិន ត្រេកអរនឹងភត្តដែលគេនាំមកចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍ បុគ្គល នោះមិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កព្ជោ មិនទទួលភត្ត ដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្តដែលគេនាំមក កន្លងកំណាត់ ឈើ មិនទទួលភត្តដែលគេនាំមក កន្លងអង្រែ មិនទទួលភត្តរបស់មនុស្ស ពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភត្តរបស់ស្ត្រីមានគភ៌ មិនទទួលភត្ត របស់ស្ត្រីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្ត្រីដែលកំពុងនៅរួមនឹង បុរស មិនទទួលភត្តក្នុងទីដែលពួកគ្នាឯងណែនាំ មិនទទួលភត្តក្នុងទីដែល មានឆ្កែនៅចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ