បបតិតសូត្រទី ២

ក្បាលទី 27 · ទំព័រ 569

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយ អរិយសមាធិ តថាគតហៅថាឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យ នេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគត ហៅថាឃ្លាតចាកធម្មវិន័យនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបាន ប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថាឃ្លាតចាកធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាក ធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិន ឃ្លាតចាកធម្មវិន័យនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។ បុគ្គលដែលឃ្លាតចាក ( ធម្មវិន័យ ) រមែងធ្លាក់ចុះ បុគ្គលដែល ធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក ( កាន់ជាតិ ជរា ព្យាធិ មរណៈ ) ម្តងទៀត ( បើ ) កិច្ច ( ដោយមគ្គទាំង ៤ ) បុគ្គលនោះបានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាតដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបាន