អដ្ឋកថាបបតិតសូត្រ

ក្បាលទី 27 · ទំព័រ 570

បទថា គប្បីជ្រាបវិនិច្ឆ័យក្នុងបបតិតសូត្រទី ២ ដូចតទៅនេះ បបតិតោ បានដល់ ដែលឃ្លាតទៅ ។ បទថា អប្បបតិតោ បានដល់ ដែលតាំងនៅហើយ ។ បណ្តាបុគ្គលទាំងនោះ លោកិយមហាជន ឈ្មោះ ថា ធ្លាក់ទៅទាំងអស់ ។ ព្រះអរិយបុគ្គល មានព្រះសោតាបន្នជាដើម ឈ្មោះ ថា ធ្លាក់ទៅក្នុងខណៈកើតកិលេស ។ ព្រះខីណាស្រព ឈ្មោះថា តាំងនៅ ហើយដោយចំណែកមួយ ។ បទថា ចុតា បតន្តិ សេចក្តីថា ជនពួកណា ឃ្លាតទៅ ជនទាំងនោះ ឈ្មោះថា ធ្លាក់ ។ បទថា បតិតា សេចក្តីថា ជន ទាំងឡាយណាធ្លាក់ទៅ ជនទាំងនោះ ឈ្មោះថា ឃ្លាតទៅ ។ អធិប្បាយថា ឈ្មោះថា ធ្លាក់ ព្រោះឃ្លាតទៅ ឈ្មោះថា ឃ្លាតទៅ ព្រោះធ្លាក់ ដូច្នេះ ។ បទថា គិទ្ធា បានដល់ បុគ្គលដែលតម្រេកព្រោះរាគៈ ។ បទថា បុនរាគតា សេចក្តីថា រមែងឈ្មោះថាជាអ្នកមកកាន់ជាតិ ជរា ព្យាធិ មរណៈទៀត ។ បទថា កតកិច្ចំ សេចក្តីថា ធ្វើកិច្ចដែលគួរធ្វើដោយមគ្គ ៤ ។ បទថា រតំ រម្មំ សេចក្តីថា ត្រេកអរហើយក្នុងគុណជាតដែលគួរត្រេកអរ ។ បទថា សុខេនាន្វាគតំ សុខំ សេចក្តីថា អំពីសេចក្តីសុខមកតាម គឺដល់ព្រមនូវ សុខ អធិប្បាយថា អំពីសុខរបស់មនុស្សមកដល់ គឺសម្រេចសុខទិព្វ អំពី សុខក្នុងឈាន មកដល់សុខក្នុងវិបស្សនា អំពីសុខក្នុងវិបស្សនា មកដល់ សុខក្នុងមគ្គ អំពីសុខក្នុងមគ្គ មកដល់សុខក្នុងផល អំពីសុខក្នុងផល ក៏មកដល់ សុខក្នុងនិព្វាន ។