ទុតិយខតសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុសក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិ ះដៀលរបស់អ្នកប្រាជទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជា អសប្បុរស កាលបើប្រតិបត្តិខុសក្នុងមាតា ឈ្មោះថា រក្សាខ្លួនដែលខ្លួនជីក គាស់កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយ សេចក្តីតិះដៀលរបស់អ្នកប្រាជទាំងឡាយផង តែងបានបាបដ៏ច្រើនផង ម្នាល ភិក្ខុទាំងឡាយ កាលបុគ្គលពាលប្រតិបត្តិខុសក្នុងបិតា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិខុសក្នុងព្រះតថាគត ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពាលមិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុសក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជា អ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុសក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយ ទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួនដែល ខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀលរបស់អ្នកប្រាជទាំងឡាយផង តែងបាននូវបុណ្យដ៏ ច្រើនផង ។ បុគ្គល ៤ ពួក តើដូចម្