អនុសោតសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះរមែងមាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែ ទឹក ១ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នក ឈរនៅ ១ បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើ គោក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានដំណើរទៅបណ្តោយតាម ខ្សែទឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្តេច ។ ម្នាលភិក្ខុទាំង- ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើ អំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌បរិសុទ្ធ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ។ ម្នាល ភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាឱបបាតិកបរិនិព្វានក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះជាធម្មតា ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជា អ្នកស្ថិតនៅ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបានឆ្លងទៅដល់ត្រើយនាយ ជាព្រាហ្មណ៍ ស្ថិតនៅលើគោក តើដូចម្តេច ។