អដ្ឋកថាអនុសោតសូត្រ
គប្បីជ្រាបវិនិច្ឆ័យ ក្នុងអនុសោតសូត្រទី ៥ ដូចតទៅនេះ បុគ្គលឈ្មោះថា អនុស្សោតគាមី ព្រោះទៅតាមក្រសែ ។ ឈ្មោះថា បដិស្សោតគាមី ព្រោះទៅច្រាស់ក្រសែ គឺកិលេស ដោយរបដិបត្តិដែលជា សត្រូវ ។ បទថា ឋិតត្តោ គឺមានភាវៈតាំងខ្លួនបានហើយ ។ បទថា តិណ្ណោ បានដល់ ឆ្លងឱឃៈតាំងនៅហើយ ។ បទថា បរគតោ បានដល់ ដល់នូវ ត្រើយដទៃ ។ បទថា ថលេ តិដ្ឋតិ បានដល់ នៅលើគោក គឺ និព្វាន ។ បទថា ព្រាហ្មណោ បានដល់ ជាបុគ្គលប្រសើរ មិនមានទោស ។ បទថា ឥធ ប្រែថា ក្នុងលោកនេះ ។ បទថា កាមេ ច បដិសេវតិ បានដល់ សេព វត្ថុកាម ដោយកិលេសកាម ។ បទថា បបញ្ច កម្មំ ករោតិ បានដល់ រមែងធ្វើកម្ម មានបាណាតិបាតជាដើម ដែលជាបាប ។ បទថា បបញ្ច កម្មំ ន ករោតិ បានដល់ មិនធ្វើកម្ម គឺពៀរ ៥ ។ បទថា អយំ វុច្ចតិ ភិក្ខវេ ឋិតត្តោ សេចក្តីថា អនាគាមិបុគ្គលនោះ ឈ្មោះថា តម្កល់ខ្លួនបានហើយ ដោយអំណាចការមិនត្រឡប់អំពីលោកនោះ ដោយកាន់យកបដិសន្ធិទៀត ។ បទថា តណ្ញាធិបន្នា សេចក្តីថា ពួកជនដែលត្រូវតណ្ហាគ្របសង្កត់ គឺគ្រប សង្កត់ ឬចូលដល់ គឺឈមចុះកាន់តណ្ញា ។ បទថា បរិបុណ្ណសេក្ខោ បានដល់ តាំងនៅក្នុងភាពបរិបូណ៌ដោយសិក្ខា ។ បទថា អបរិហានធម្មោ បានដល់ មានការមិនវិនាសជាសភាវៈ ។ បទថា ចេតោវសិប្បត្តោ បានដល់ ជាអ្នក ជំនាញផ្លូវចិត្ត ។ បុគ្គលបែបនេះ រមែងជាព្រះខីណាស្រព ។ តែក្នុងសេចក្តី នេះ ត្រាស់ដល់អនាគាមិបុគ្គល ។ បទថា សមាហិត្រិន្ទិយោ បានដល់ ដែលមានឥន្ទ្រិយមាំទាំហើយ ។ បទថា បរោបរា បានដល់ ធម៌យ៉ាងឧត្តម និងធម៌យ៉ាងថោកទាប អធិប្បាយថា កុសលធម៌ និងអកុសលធម៌ ។ បទថា សមេច្ច បានដល់ មកព្រមគ្នាដោយញាណ ។