អប្បសុតសូត្រទី ៦

ក្បាលទី 27 · ទំព័រ 582

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលចេះដឹងតិច មិនបាន ប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិនបានប្រកបដោយការចេះដឹង ១ មាន សេចក្តីចេះដឹងច្រើន ហើយបានប្រកបដោយការចេះដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយការចេះដឹង តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ មានតិចដល់បុគ្គល ពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះមិនចេះអដ្ឋកថា មិនចេះបាលីនៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយ ការចេះដឹង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ ។ បេ ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះចេះអដ្ឋកថា ចេះបាលីនៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្តិ ធម៌ដ៏សមគួរដល់ធម៌ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងឈ្មោះថា បុគ្គល មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ ។ បេ ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះក្នុងលោកនេះ បុគ្គលនោះមិនចេះអដ្ឋកថា មិនចេះ បាលីនៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ដ៏សមគួរ