អដ្ឋកថាអប្បសុតសូត្រ
ក្បាលទី 27 · ទំព័រ 585
អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១ ។ អ្នកណាគួរនិន្ទាបុគ្គលអ្នក មានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកបដោយបញ្ញា ជា ពុទ្ធសាវ័កនោះ ដែលដូចជាដុំនៃមាសជម្ពូនទបាន ទេវតា និង មនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្មក៏ សរសើរដែរ ។