សង្ឃសោភណសូត្រទី ៧

ក្បាលទី 27 · ទំព័រ 588

ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាសវាងវៃ ក្លៀវក្លា ជាអ្នកចេះដឹង ច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ឋានៈនៃបុគ្គល ៤ ពួកន េះ រមែងញ៉ាំងសង្ឃឲ្យរុងរឿង ។ បុគ្គល ៤ ពួក តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹង ច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ រមែងញ៉ាំងសង្ឃឲ្យ រុងរឿង ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ រមែង ញ៉ាំងសង្ឃឲ្យរុងរឿង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញ៉ាំងសង្ឃឲ្យរុងរឿង ។ បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់ នូវធម៌ ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរដល់ធម៌ បុគ្គលប្រាកដដូច្នោះ នោះ ឈ្មោះថា ញ៉ាំងសង្ឃឲ្យរុងរឿង ។ គឺភិក្ខុបរិបូណ៌ដោយ សីល ១ ភិក្ខុនី មានសេចក្តីចេះដឹងច្រើន ១ ឧបាសកមាន សទ្ធា ១ ឧបាសិកាមានសទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែងញ៉ាំងសង្ឃឲ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នកធ្វើ សង្ឃឲ្យរុងរឿង ។