វេសារជ្ជទី ៨

ក្បាលទី 27 · ទំព័រ 589

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ឃសោភណសូត្រទី ៧ ដូចតទៅនេះ បទថា វិយត្តា បានដល់ បុគ្គលដែលប្រកបដោយបញ្ញាក្លៀវក្លា ។ បទថា វិនីតា សេចក្តីថា បុគ្គលចូលដល់វិន័យដែលលោកទូន្មានល្អ ។ បទថា វិសារទា សេចក្តីថា ប្រកបដោយសេចក្តីក្លាហាន គឺញាណសហគតៈដោយ សោមនស្ស ។ បទថា ធម្មធរា គឺទ្រទ្រង់នូវធម៌ដែលស្តាប់មកហើយបាន ។ បទថា ភិក្ខុ ច សីលសម្បន្នោ សេចក្តីថា ក្នុងគាថាត្រាស់គុណតែម្យ៉ាង ដល់បុគ្គលមួយក៏ពិត តែគុណធម៌ទាំងពួង ក៏រមែងគួរទាំងអស់ដល់លោក ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយវេសារជ្ជញ្ញាណ ( ប្រាជ្ញាក្លៀវក្លា ) បែបណា តែងប្តេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទក្នុង ពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ ( ចក្រ គឺធម៌ដ៏ប្រសើរ ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគតមាន ៤ យ៉ាង ។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គល ណាមួយក្នុងលោកក្តី នឹងចោទតថាគតដោយពាក្យប្រកបដោយធម៌ក្នុងហេតុ នោះថា លោកប្តេជ្ញាខ្លួនថាជាអ្នកត្រាសដឹងឯងដោយប្រពៃ បុន្តែ ធម៌ទាំងអម្បាល នេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិន មានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយក្នុងលោកក្តី នឹងចោទតថាគតដោយពាក្យ ប្រកបដោយធម៌ក្នុងហេតុនោះថា លោកប្តេជ្ញាខ្លួនថាជាអ្នកអស់អាសវៈហើយ បុន្តែ