អដ្ឋកថាវេសារជ្ជសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវេសារជ្ជសូត្រទី ៨ ដូចតទៅនេះ បទថា វេសារជ្ជានិ នេះ ធម៌ដែលជាបដិបក្ខចំពោះការខ្លាច ឈ្មោះថា វេសារជ្ជៈ គឺ ញាណជាហេតុឲ្យអង់អាច ។ វេសារជ្ជៈនេះ ជាឈ្មោះនៃសោមនស្សញ្ញាណ ដែលកើតឡើងដល់ព្រះតថាគត បុគ្គលពិចារណាឃើញការមិនមាននូវការ អង់អាចនោះក្នុងឋានៈ ៤ ។ បទថា អាសភណ្ឋានំ សេចក្តីថា ឋានៈដ៏ ប្រសើរ គឺឋានៈដ៏ឧត្តមក្តី ព្រះពុទ្ធទាំងឡាយក្នុងកាលមុន ជាអ្នកអង់អាចក្តី ។ ឋានៈរបស់ព្រះពុទ្ធទាំងឡាយនោះ ។ ន័យម្យ៉ាងទៀត មេហ្វូងនៃគោ ១០០ ឈ្មោះថា ឧសភៈ មេហ្វូងនៃគោ ១០០០ ឈ្មោះថា វសភៈ ឬគោឧសភៈ ជាមេក្រោលគោ ១០០ ក្រោល គោវសភៈ ជាមេក្រោលគោ ១០០០ ក្រោល គោនិសភៈ ប្រសើរបំផុតនៃគោទាំងអស់ អត់ធន់ចំពោះអន្តរាយគ្រប់យ៉ាង ជាគោ-សគួរស្រឡាញ់ នាំភារៈទៅបានច្រើនផង មិនញាប់ញ័រដោយសំឡេង រន្ទះ ១០០ ដង ១០០០ ដងផង គោនិសភៈនោះ លោកបំណងយកគោឧសភៈ ក្នុងទីនេះ នេះជាពាក្យហៅគោឧសភៈ នោះដោយបរិយាយ ។ ឈ្មោះថា អាសភៈ ព្រោះឋានៈនេះជារបស់គោឧសភៈ ។ បទថា ឋានំ បានដល់ ការយកជើងទាំង ៤ កាយផែនដីឈរ ។ ឯឋានៈនេះ ឈ្មោះថា អាសភៈ ព្រោះដូចការឈររបស់គោឧសភៈ ។ គោឧសភៈដែលរាប់ថា គោនិសភៈ យកជើង ៤ កាយផែនដី ហើយឈរដោយមិនញាប់ញ័រ យ៉ាងណា តថាគត ក៏កាយនូវផែនដី គឺបរិស័ទ ៨ ដោយព្រះបាទ គឺវេសារជ្ជញ្ញាណ ៤ មិនញាប់ញ័រ ដោយសត្រូវ និងបច្ចាមិត្រណាមួយក្នុងលោក ព្រមទាំងទេវលោក ឈរ ដោយមិនញាប់ញ័រ ក៏ដូច្នោះ ។ តថាគតកាលឈរយ៉ាងនេះ ទើបប្តេជ្ញាឋានៈ របស់បុគ្គលអង់អាចចូលដល់ មិនសម្តែងត្រឡប់លើកឡើងទុកក្នុងព្រះកាយ ដោយហេតុនោះ ទើបត្រាស់ថា អាសភណ្ឋានំ បដិជានាតិ ដូច្នេះ ។ បទថា បរិសាសុ បានដល់ ក្នុងបរិស័ទទាំង ៨ ។ បទថា សីហនាទំ នទតិ សេចក្តី