អត្ថរបស់ចក្កសព្ទ
យ៉ាងណា សីហៈ គឺតថាគតក៏ដូច្នោះ ប្រកបដោយកម្លាំងរបស់តថាគត ជា អ្នកក្លាហានក្នុងបរិស័ទទាំង ៨ ប្រាសចាកការព្រឺរោម រមែងបន្លឺសីហនាទ ដែលប្រកបដោយលម្អនៃទេសនា នៃបែបផ្សេងៗ ដោយន័យជាដើមថា យ៉ាងនេះរូប ។ ដោយហេតុនោះ ទើបត្រាស់ថា បរិសាសុ សីហនាទំ នទតិ ដូច្នេះ ។ បទថា ព្រហ្មំ ក្នុងបទថា ព្រហ្មចក្កំ បវត្តេតិ នេះ បានដល់ ចក្រដ៏ ប្រសើរឧត្តមដ៏បរិសុទ្ធ ចក្ក សព្ទនេះ រមែងប្រើក្នុងអត្ថថា សម្បត្តិ លក្ខណៈ ចំណែកនៃរថ ឥរិយាបថ ទាន រតនចក្រ ធម្មចក្ក និងខុរចក្រ បហរចក្រ អសនិមណ្ឌលជាដើម ក្នុងទីនេះ ប្រើក្នុងអត្ថថា ធម្មចក្ក គប្បីធ្វើធម្មចក្កឲ្យ ជាក់ច្បាស់ ចែកជា ២ ប្រការ ។ ពិតហើយ ចក្ក សព្ទនេះ រមែងប្រាកដក្នុងសម្បត្តិ ដូចក្នុងប្រយោគ ទាំងឡាយថា ចត្តារីមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ម្នាលភិក្ខុទាំងឡាយ ចក្កនេះមាន ៤ យ៉ាង ចក្កនេះ តែងប្រព្រឹត្ត ទៅដល់ពួកទេវតា និងមនុស្សដែលប្រកបព្រមដោយចក្ក ។ ប្រើក្នុង អត្ថថា លក្ខណៈ ដូចក្នុងប្រយោគជាដើមថា បទតលេសុ ចក្កានិ ជាតានិ ចក្កទាំងឡាយកើតមានត្រង់ផ្ទៃព្រះបាទានៃព្រះរាជកុមារនេះ ។ ប្រើក្នុងអត្ថថា អង្គនៃរថ ដូចក្នុងប្រយោគជាដើមថា ចក្កំវ វហតោ បទំ ដូចកង់រទេះវិល តាមដានជើងគោ ដែលកំពុងអូសទៅ ។ ប្រើក្នុងអត្ថថា ឥរិយាបថ ដូចក្នុង ប្រយោគជាដើមថា ចតុចក្កំ នវទ្វារំ សរីរៈមានចក្ក ៤ មានទ្វារ ៩ ។ ប្រើ ក្នុងអត្ថថា ទាន ដូចក្នុងប្រយោគជាដើមថា ទទំ ភុញ្ជ ច មា ច បមាទោ ចក្កំ បវត្តយ សព្វបណីនំ សូមព្រះអង្គទ្រង់ឲ្យទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ ( ក្នុងបុណ្យទាំងឡាយ ) សូមព្រះអង្គញ៉ាំងចក្កធម៌ ឲ្យប្រព្រឹត្តទៅ ។ ប្រើក្នុ