តណ្ញាសូត្រទី ៩

ក្បាលទី 27 · ទំព័រ 599

ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះបច្ច័យណា បច្ច័យនោះឈ្មោះថា ជាទីកើតឡើងនៃតណ្ហាមាន ៤ យ៉ាងនេះ ។ បច្ច័យជាទីកើតឡើងនៃតណ្ហា ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះហេតុចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះហេតុ បិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុសេនាសនៈ ១ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើង ដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុភេសជ្ជៈឧត្តម និងថ្លៃថ្លាដូច្នេះៗ ១ ។ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះ បច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើងនៃតណ្ហាមាន ៤ យ៉ាង ប៉ុណ្ណេះ ។ បុរសមានតណ្ហាជាគម្រប់ពីរ អន្ទោលទៅ ( ក្នុងសង្សារវដ្ត ) អស់កាលដ៏វែង រមែងមិនប្រព្រឹត្តកន្លងនូវសង្សារ គឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ ។ លុះភិក្ខុដឹងច្បាស់នូវតណ្ហានេះ ថាជាទោស ជាដែនកើត ព្រមនៃទុក្ខហើយ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តី ប្រកាន់មាំ មានស្មារតី នៅគ្រប់ឥរិយាបថ ។