អដ្ឋកថាតណ្ញាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងតណ្ហាសូត្រទី ៩ ដូចតទៅនេះ ឈ្មោះថា ឧប្បាទា ព្រោះជាទីកើតឡើងនៃតណ្ហាទាំងនោះ ។ សួរថា អ្វីកើត ។ ឆ្លើយ ថា តណ្ហា ។ ការកើតឡើងនៃតណ្ហា ឈ្មោះថា តណ្ញុប្បាទា អធិប្បាយថា វត្ថុនៃតណ្ហា ហេតុនៃតណ្ហា ។ បទថា ចីវរហេតុ សេចក្តីថា តណ្ញារមែង កើត ព្រោះមានចីវរជាហេតុថា អាត្មាអញនឹងបានចីវរដែលគួរពេញចិត្តក្នុង ទីណា ។ សព្ទថា ឥតិ ក្នុងបទថា ឥតិភវាភវហេតុ នេះ ជានិបាត ចុះ ក្នុងអត្ថថា ឧទាហរណ៍ អធិប្បាយថា តណ្ញារមែងកើតឡើង ព្រោះការមាន តិច មានច្រើនជាហេតុ ដូចកើតឡើងព្រោះមានចីវរជាដើមជាហេតុ ឯក្នុង បទថា ភវាភវោ នេះ បំណងយកសប្បិ និងនវនីតជាដើមដែលប្រណីត និងប្រណីតជាងគ្នា ។ អាចារ្យពួកខ្លះពោលថា ភពដែលប្រណីតជាង និង ប្រណីតបំផុត ក្នុងសម្បត្តិភព ដូច្នេះក៏មាន ។ បទថា តណ្ហាទុតិយោ សេចក្តីថា សត្វនេះ អន្ទោលទៅក្នុង សង្សារវដ្ត ដែលសត្វខ្លួនឯងមិនដឹងទីបញ្ចប់ មិនមែនអន្ទោលទៅតាមទំនើង បុណ្ណោះ តែនៅបានតណ្ហាជាសម្លាញ់អន្ទោលទៅផង ដោយហេតុនោះ ទើប ត្រាស់ថា តណ្ហា ទុតិយោ ដូច្នេះ ។ ក្នុងបទថា ឥត្ថភាវញ្ញថាភាវំ នេះ បានដល់ អត្តភាពនេះ ឈ្មោះថា ឥត្ថភាវៈយ៉ាងនេះ អត្តភាពក្នុងអនាគត ឈ្មោះថា អញ្ញថាភាវៈដទៃ ម្យ៉ាងទៀត អត្តភាពដទៃយ៉ាងនេះ ឈ្មោះថា ឥត្ថភាវៈយ៉ាងនេះ ដែលមិនមែនយ៉ាងនេះ ឈ្មោះថា អញ្ញថាភាវៈដទៃ ។ ដែលជាយ៉ាងនេះ និងយ៉ាងដទៃ ។ បទថា សំសារំ បានដល់ លំដាប់ខន្ធ ធាតុ អាយតនៈ ។ បទថា នាតិវត្តតិ ប្រែថា មិនកន្លងផុតទៅ ។ បទថា ឯតមាទីនវំ ញត្វា សេចក្តីថា ភិក្ខុដឹងដល់ទោស ក្នុងខន្ធដែលជាអតីត អនាគត បច្ចុប្បន្នយ៉ាងនេះហើយ ។