ចរសូត្រទី ១
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើងដល់ភិក្ខុកំពុងដើរទៅ បើភិក្ខុតាំងចិត្តទទួលមិន លះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈ ទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរទៅមានសភាពយ៉ាងនេះ ហៅ ថា មិនមានព្យាយាមដុតកម្តៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូសមាន ព្យាយាមថោកថយជានិច្ចនិរន្តរ៍ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើងដល់ភិក្ខុកំពុងឈរ បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវ សេចក្តីវិនាសនូវវិតក្កទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈរមាន សភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកម្តៅកិលេស មិនខ្លាចពាក្យ តិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយជានិច្ចនិរន្តរ៍ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវតក្កក្តី កើតឡើង ដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យ អស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កទាំងនោះទេ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុដែលអង្គុយមានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាម ដុតកម្តៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោក ថយជានិច្ចនិរន្តរ៍ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើងដល់ភិក្ខុកំពុងដេក កំពុងភាក់រពឫក បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវ សេចក្តីវិនាសនូវវិតក្កទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដ