អដ្ឋកថាចារសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចរសូត្រទី ១ នៃចរវគ្គទី ២ ដូច្នេះ ក្នុងបទថា អធិវាសេតិ បានដល់ លើកឡើងឲ្យនៅក្នុងចិត្ត ។ បទថា នប្បជហតិ បានដល់ មិនលះបង់ ។ បទថា ន វិនោទេតិ បានដល់ មិន នាំចេញ ។ បទថា ន ព្យន្តីករោតិ បានដល់ មិនធ្វើឲ្យអស់ គឺកាត់ផ្លូវ ។ បទថា ន អនភាវំ គមេតិ បានដល់ មិនធ្វើឲ្យដល់នូវការមិនចម្រើន គឺ ដល់នូវសេចក្តីលំបាក ។ បទថា ចរម្បិ គឺកំពុងដើរ ។ បទថា អនាតាបី គឺមិនមានសេចក្តីព្យាយាម ។ បទថា អនោត្តាបី គឺវៀរចាកសេចក្តីខ្លាចនូវ ការតិះដៀល ។ បទថា សតតំ គឺជានិច្ច ។ បទថា សមិតំ គឺមិនមាន ចន្លោះ អ្នកសិក្សាជ្រាបអត្ថក្នុងបទទាំងអស់យ៉ាងនេះហើយ គប្បីជ្រាបតាម បរិយាយដែលពោលហើយ ក្នុងសុក្កបក្ខ គឺធម៌ចំណែក-ស ។ ក្នុងគាថា គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា គេហនិស្សិតំ បានដល់ អាស្រ័យកិលេស ។ បទថា មោហនេយ្យេសុ បានដល់ ក្នុងអារម្មណ៍ដែល ឲ្យកើតសេចក្តីវង្វេង ។ បទថា អភព្វោ បានដល់ មិនដូចភាជនៈដែល ទទួលទ្រ ។ បទថា ផុដ្ឋុំ សម្ពោធិមុត្តមំ បានដល់ ដើម្បីពាល់ត្រូវ ឧត្តមញ្ញាណ ពោល គឺអរហត្ត ។