សីលសូត្រទី ២

ក្បាលទី 27 · ទំព័រ 616

ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុង សិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចារ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វី ដែលគួរធ្វើឲ្យក្រៃលែង ឡើងទៀត ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកាលដើរមានអភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តី រវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មាន ព្យាយាមប្រារព្ធហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ មិនបានក្រវល់ក្រវាយ មានចិត្តតម្កល់មាំនៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាពយ៉ាងនេះ ហៅ ថា មានព្យាយាមដុតកម្តៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មាន ព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ចនិរន្តរ៍ ។ ម្នាល ភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុឈរ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ អង្គុយ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកំពុងដេក កំពុងភាក់រពឫក មានអភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោក ងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យ លះបង់ហើយ មានព្យាយាមប្រារព្ធហើយ មិនបានរួញរា មានស្មារតីប្រុង ខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ហើយ មិនបានក្រវល