សំវរសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ បធាន ( សេចក្តីព្យាយាម ) នេះ មាន ៤ យ៉ាង ។ បធានទាំង ៤ យ៉ាង តើដូចម្តេច ។ គឺសំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ ។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវ អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្រប សង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបាន សង្រួមនូវចក្ខ្រុន្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវ ចក្ខ្រុន្ទិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត … ពាល់ត្រូវនូវផ្សព្វ ដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យកនូវនិមិត្ត មិន បានកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈាន ិងទោមនស្ស ជាអកុសលធម៌ដ៏ លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះ ហេតុមិនបានសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមន្រិន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន ។ ម្នាលភិក្ខុទាំងឡាយ បហានប្បធាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈដែលកើតឡើង ហើយ ព្យាបាទវិតក្កដែលកើតឡើងហើយ … វិហឹសាវិតក្កៈដែលកើតឡើង ហើយ … មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅឲ្យ ដល់នូវសេចក្តីវិនាស នូវអកុសលធម៌ដ៏លាមក ដែល